ផ្អេីលពលរដ្ឋសង្កាត់ភ្នៀតទាំងព្រឹកក្រោយបុរសម្នាក់ចុះបង់ត្រីក្នុងស្ទឹង មិនបានត្រីបែជាបានក្រពេីវិញ ចេញផ្សាយថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបន្ទាយមានជ័យ ÷ ពលរដ្ឋម្នាក់បានទៅនេសាទតាមដងស្ទឹងនៅព្រឹកម៉ោង៨ ថ្ងៃទី៣០ខែកក្តដាឆ្នាំ២០២៣ ក្នុងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបានឲ្យដឹងថា ខណះពេលដែលគាត់បានចុះទៅនេសាទជាធម្មតា រៀងរាល់ព្រឹកគឺមិនមានអ្វីទេ តែចំឡែកមួយរយះនេះមានស្នូលទឹកធំៗដែលគាត់គិតថាជាត្រីធំទើបសម្រេចចិត្តបង់សំណាញ់ទៅក៏ជាប់ក្រពេីទៅវិញ ក៏ផ្អេីលឆោលោ ដល់អ្នកស្រុកយកខ្សែរចងក្រពេី រួចថ្លឹង ទេីបដឹងថាជាកូនក្រពេីទំម្ងន់ ៤០គីឡូ
លោកហួតសាវឺ ចៅសង្កាត់ភ្នៀតបានថ្លែងប្រាប់ឲ្យដឹងថា លោកពិតជាមានការព្រួយបារម្ភ ជាខ្លាំងចំពោះប្រជាពលរដ្ឋដែលប្រីប្រាស់ទឹកស្ទឹង និងធ្វេីការនេសាទតាមស្ទឹង ព្រោះសត្វក្រពេីនេះគឺជាកាចសាហាវណាស់។

ចៅសង្កាត់រូបនោះបានបន្តថាលោកសូមអំពាវនាវដល់ពលរដ្ឋដែលប្រកមុខរបរកសិកម្មតាមដងស្ទឹងនិងអ្នកចុះបូមទឹក អ្នកនេសាទ សូមបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតព្រោះយេីងមិនដឹងថាសត្វក្រពើនេះនៅសល់ប៉ុន្នានក្បាលទៀតក្នុងស្ទឹងនោះទេ ។