
សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ទៅសាលាដំបូងខេត្តសៀមរាប ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួច មានស្ថានទម្ងន់ទោស (លួចកាត់សោរទ្វារយកម៉ាស៊ីនឆុងកាហ្វេ) ស្ថិតនៅក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដែលរស់នៅកន្លែងកើតហេតុខាងលើ កម្លាំងជំនាញនៃអធិដ្ឋាននគរបាលក្រុងសៀមរាប បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖
១ -ឈ្មោះ ឆាង ថាន់ហ៊ីវ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀតណាម មុខរបរ រើសអេតចាយ មានទីលំនៅបច្ចុប្បន្ននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ (មានសារធាតុញឿននៅក្នុងខ្លួន)
២ -ឈ្មោះ ឡេ វឹងតឹង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ រើសអេតចាយ មានទីលំនៅបច្ចុប្បន្ននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ (មានសារធាតុញឿននៅក្នុងខ្លួន)
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ ខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចកាត់សោរទ្វារយកម៉ាស៊ីនឆុងកាហ្វេ របស់ជនរងគ្រោះពិតប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន:
– ម៉ូតូសណ្តោងរ៉ឺម៉កចំនួន ០១គ្រឿង
– កន្រ្តៃកាត់ដែកចំនួន ០១
– ម្ស៉ៅក្រាមពណ៌សថ្លាមួយចំនួន
– ម៉ាស៊ីនឆុងកាហ្វេរបស់ជនរងគ្រោះចំនួន ០១ ។
ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕