
ដាក់ពីចបជីកបណ្តាលឲ្យស្លាប់នៅ ហ្នឹងកន្លែងក្នុងវង្សផឹកស៊ីជាមួយមិត្តភក្រ័ព្រោះទាស់ពាក្យសម្ដីវ៉ៃគ្នា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទ១៩ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តកែប៖ ទាស់ពាក្យសម្តី ក្នុងវង់ផឹកស៊ីជនដៃដល់លបប្រើចបជីកវាយទៅលើជនរងគ្រោះបណ្តាលឲ្យ ស្លាប់ ។
បន្ទាប់ពីបង្កហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចកងរាវុធហត្ថខេត្តកែបឃាត់ខ្លួន ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ និង៣០រសៀល ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ករណីនេះបង្កឡើងដោយជន ដៃដល់ឈ្មោះ វុធម៉ៅអាយុ 28 ឆ្នាំរស់នៅ ភូមិជ្រៃប្រឡាយ ឃុំកណ្ដោ លជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
រីឯជនរងគ្រោះឈ្មោះ ឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ
ភូមិជ្រៃប្រឡាយ ឃុំ កណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ រួមជាមួយមិត្តភក្តិ បានបបួលគ្នាផឹកស៊ីជុំគ្នា ។
ដល់ពេលផឹកយូរៗទៅក៏ទាស់ពាក្យសំដីជាមួយគ្នា ទើបជនសង្ស័យ បានទាញចប់ជីកមកវាយទៅលើជនរងគ្រោះ ពីចប់ជីកចំកញ្ចឹងកពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុ។
ចំណែកជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ចាត់ការតាមផ្លូវច្បាប់។