ល្បែងស៊ីសងបញ្ចូលមាន់អនឡាញតាមកញ្ចក់ទូរទស្សន៍កំពុងពេញនិយមទល់មុខវត្តភ្នំតូចធ្វើឱ្យអធិការស្រុកបាទីសើមមាត់សីមករមុខរីកដូចគ្រាប់ជី ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ សឿន ង៉ែត

ខេត្តតាកែវ ÷ ល្បែងស៊ីសងបញ្ចូលមាន់តាមកញ្ចក់ទូរទស្សន៍អនឡាញទល់មុខវត្តភ្នំតូចស្ថិតនៅភូមិភ្នំតូចឃុំសូភីស្រុកបាទីខេត្តតាកែវ ដោយគេស្គាល់ម្ចាស់ទីតាំងឈ្មោះម៉ាប់ស្វិតកំពុងបើកដំណើរការយ៉ាងរលូនដោយពុំមានឃើញមានសមត្ថកិច្ចណាម្នាក់អើតកត្រួតពិនិត្យម្ដងណាឡើយ។

ជាក់ស្ដែងគេបានដឹងទៀតថាម្ចាស់ល្បែងស៊ីសងបញ្ចូលមាន់អនឡាញខាងលើឈ្មោះ រ៉ាមុន្នី ជាថៅកែធំបានដាក់ពង្រាយទីតាំងល្បែងជល់មាន់ស្ទើរគ្រប់ទីកន្លែងជាពិសេសអ្នកដែលរស់នៅក្បែរនោះបានលួចខ្សិបប្រាប់អ្នកព័ត៌មានយើងថាការដែលបើកល្បែងស៊ីសងបញ្ចូលមាន់ខាងលើនេះត្រូវបានថៅកែធំឈ្មោះ រ៉ាមុន្នី ចាត់ចែងបង់លុយកាក់ឲ្យទៅខាងអធិការស្រុកបាទីរួចរាល់ហើយទើបអាចដំណើរការបានទៅដោយរលូននិងរក្សាភាពសៀមស្ងាត់បែបនេះ។

តាមប្រភពបានបន្តទៀតថា ល្បែងស៊ីសងបញ្ចូលមាន់ខាងលើនេះត្រូវបានគៀងគោមនុស្សចូលលេងយ៉ាងគគ្រឹកគគ្រេងស្រែករំពងអឿងកងដោយមិនមានសមត្ថកិច្ចណាម្នាក់ធ្វើការចុះបង្ក្រាបសោះឡើយ។

មហាជនរងចាំមើលស្នងការនគរបាលខេត្តតាកែវតើលោកនឹងមានចំណាត់ការយ៉ាងណាចំពោះមន្ត្រីក្រោមឱវាទដែលឈរជើងអធិកានគរបាលស្រុកបាទីដើម្បីភូមិឃុំមានសុវត្ថិភាពទាំង7 ចំណុចដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុវត្តយ៉ាងមុឺងម៉ាត់បំផុត៕