(គេហទំព័រពន្លឺខ្មែរអមតៈ)កំពុងដេកលងលក់ស្រួលស្រាប់តែអគ្គីភ័យឆាប់ឆេះផ្ទះលក់ប៉ាតេមួយកន្លែងឆេះអស់ទ្រព្យសម្បត្តិជាច្រើននិងបណ្ដាលឲ្យមនុស្សប្រុសចំនួន ៤នាក់ស្លាប់ជាប់នៅក្នុង

ចេញផ្សាយថ្ងៃទី២៩ ខែមិថុន ឆ្នាំ២០២១

ការិយាល័យកណ្តាល 017778289/0882476167

ភ្នំពេញ÷ផ្ទះលេខ៤៤និង៤៦ បណ្តោយផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញមានអគ្គីភ័យឆាបឆេះនៅក្នុងផ្ទះបណ្ដាលឲ្យមនុស្សចំនួន ៤ នាក់ស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គា ទី២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចជិតអធិកាដ្ឋានខណ្ឌដូនពេញចាស់ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង ៤ នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ

ផ្ទះលេខ៤៤និង៤៦កម្ពស់៣ជាន់ជាកន្លែងលក់ប៉ាតេត្រូវឆេះអស់ទ្រព្យសម្បត្តិស្ទើតែទាំងស្រុង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគឺមានផ្សែងចេញពីក្នុងផ្ទះដែលរងគ្រោះខាងលើយ៉ាងខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានរាយការណ៍ប្រាប់ទៅអាជ្ញាធរសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ បន្តបន្ទាប់ជាច្រើនគ្រឿង ខណៈ មកដល់ចំណុចផ្ទះដែលកំពុងតែឆាបឆេះដោយសារតែទ្វារភ្ជាប់អូតូ ដោយសារតែវាប្រើតេឡេ ពេលមាន អគ្គីភ័យគីខាងអគ្គីសនីគឺភ្តាច់ចរន្តភ្លើងហើយបញ្ជាឲ្យបើកទ្វារមិនបានធ្វើឱ្យពិបាកនឹងការពន្លត់បងៗសមត្ថកិច្ចខំបុក ទម្លុះទ្វារដើម្បីបាញ់ពន្លត់តែកម្មអកុសលអ្នកទាំងបួននៅក្នុងផ្ទះនេះបានស្លាប់យ៉ាងអណោចអធ័មចំពោះទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះយើងបានឃើញមានរថយន្ត 2 គ្រឿងឆេះខ្ទិច គឺម៉ាកហ្វតនឹងលុចស៊ីសRX330និងម៉ូតូចំនួន៧គ្រឿងគឺឆេះខ្ទិចគ្មានសល់ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនទៀត។ហើយពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៥និង៣០ នាទីព្រលិមនៅថ្ងៃខែឆ្នាំដដែល។