(គេហទំព័រពន្លឺខ្មែរអមតៈ)វរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធស្រុកឆ្លូង បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន

ចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

ការិយាល័យកណ្តាល 017778289/0882476167

ក្រចេះ៖ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆ្លូង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធស្រុកឆ្លូង បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន នៅចំណុច ភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ជា សាម៉េត ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌ស(ម៉ាទឹកកក)សង្ស័យជាសារធាតុញៀនចំនួន០៣ កញ្ចប់ធំ ០១ កញ្ចប់មធ្យម ០១ កញ្ចប់តូច ០១កញ្ចប់, ទូរស័ព្ទចំនួន០៦ គ្រឿង, ប្រាក់រៀលចំនួន ១លានរៀល, ប្រាក់ដុងចំនួន ៥៩,០០០ដុង, ប្រាក់ដុល្លាចំនួន ១៣ដុល្លារ, មេអាប៉ោងចំនួន ០៤គ្រាប់ និងបៀរចំនួន ៣៤ដុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។