(គេហទំព័រពន្លឺខ្មែរអមត:)ឯកឧត្ដម នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបចុះការសិក្សាទីតាំងស្កុកទឹកសម្រាប់មជ្ឈមណ្ឌលស្តារនីតិសម្បទាជនអនាថា និងអ្នកសុំទាន និងផ្លូវ នៅសហគមន៌ព្រៃឈើចង្ក្រានរយ

ចេញផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១

ការិយាល័យកណ្តាល 017778289/0882476167

ខេត្តសៀមរាប ÷ ការសិក្សាទីតាំងស្កុកទឹកសម្រាប់មជ្ឈមណ្ឌលស្តារនីតិសម្បទាជនអនាថា និងអ្នកសុំទាន និងផ្លូវ នៅសហគមន៌ព្រៃឈើចង្ក្រានរយ ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។

ក្រោមអធិបតីភាព ការដឹកនាំដោយ ឯកឧត្ដម នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក ចឹក គីមជុន នាយរងទីចាត់ការដ្ឋបាលខេត្ត និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី ព្រមទាំងគណៈកម្មការគ្រប់គ្រងសហគមន៌ព្រៃឈើចង្រ្កានរយ សរុបចំនួន ១៩នាក់ ។ 

ក្រោយពីបានចុះសិក្សាដោយផ្ទាល់នៅគោលដៅ (តំបន់ភ្នំខ្លុង ក្រសាំង និងតាមព្រំប្រទល់ព្រៃសហគមន៍…) រួចមក ក្រុមការងារ បានកំណត់ទីតាំងសំខាន់ៗមួយចំនួនដែលសមស្របទៅនឹងស្ថានភាពព្រៃឈើ និងទីកន្លែងដែលអាចរៀបចំសម្រាប់មជ្ឍមណ្ឌល អ្នកសុំទាន និងគណៈកម្មការក្រប់គ្រងសហគមន៌ព្រៃឈើ ក្នុងការអភិវឌ្ឍន៌សហគមន៌ព្រៃឈើ និងអេកូទេសចរណ៌ចង្រ្កានរយ ប្រកបដោយជោគជ័យ និងប្រសិទ្ឋភាពខ្ពង់នាពេលអនាគត់ ។ 

ខាងក្រោមនេះ ក្រុមការងារក៌បានកំណត់ទីតាំង និងផែនការសកម្មភាពសម្រាប់រៀបចំអភិវឌ្ឍន៌រួមមាន៖

– ចំណុចទីតាំងដាំកូនត្នោត

– ចំណុចទីតាំងស្តុកទឹក

– ចំណុចទីតាំងមជ្ឍមណ្ឌលស្តារនីតិសម្បទាជនអនាថា

– ចំណុចទីតាំងរោងយាម របស់សហគមន៌ព្រៃឈើ

– ចំណុចទីតាំងរៀបចំសួនបន្លែ

– និងទីតាំងរៀបចំផ្លូវ ដោយចាប់ពីចំណុចព្រំប្រទល់ខាងក្រោយភូមិគោកចាន់ ទៅដល់ទឹកធ្លាកចង្រ្កានរយ ៕