
(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន
ចេញផ្សាយថ្ងៃទី០៧
ខែកក្កដា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ខេត្តបាត់ដំបង = ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងការត្រួតពិនិត្យ វាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំងនៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងការត្រួតពិនិត្យ វាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំងនៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) សាលប្រជុំB1 សាលាខេត្តបាត់ដំបង ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក នាយក និងនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕