ឆ្នាំនេះ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តតាកែវ​

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល គឺជា​បុណ្យ​ប្រពៃណី​ជាតិ​មួយ ដែល​គេ​តែង​រៀបចំ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី ៤​រោច ខែ ពិសាខ ដើម្បី​ប្រកាសប្រាប់​ដល់​ប្រជាកសិក​រថា រដូវ​ធ្វើស្រែ​ចម្ការ​បាន​មកដល់​ហើយ​។ ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់ ចាត់ទុក​ជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពី​បុរាណកាល​រៀងមក​។​

​សម្រាប់​ឆ្នាំ​នេះ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ ត្រូវ​នឹង​ថ្ងៃ ៣​រោជ ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ នៅឯ​កីឡាដ្ឋាន​គិរីវង្ស​សុខ​សែន​ជ័យ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្ដ​តាកែវ​។ កាលពី​ឆ្នាំ​២០១៨ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ស្វាយរៀង​៕