(គេហទំព័រ ពន្លឺខ្មែរអមតៈ)ព្រៃសហគម៍សាមគ្គីសង្រ្គោះព្រៃឈើ ស្ថិតនៅភូមិ រំចេក និងភូមិអូរតាម៉េង ចំនួន៤១៥១ហិចតាតើអ្នកណាទទួលខុសត្រូវជនល្មើសបំផ្លិចបំផ្លាញកាប់ទន្រ្ទានហ៊ុមព័ន្ធយកដីលក់អោយឈ្មួញរាប់ពាន់ហិចតាឯមន្រ្តីក្នុងស្រុកខេត្តកំពុងសាចទឹកដាក់គ្នា

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តឧត្ដរមានជ័យ៖បច្ចុប្បន្នអាជ្ញាស្រុក ខេត្តឧត្តរមានជ័យ កំពុងសាចទឹកដាក់គ្នាដោយគ្មានការទទួលខុសត្រូវរាល់ការយកដីសហគមន៍លក់ធ្វើមានបាន។

ដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃចំនួន៤១៥១ហិចតាស្ថិតនៅចំណុចភូមិ រំចេក ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលគ្រប់គ្រងដោយលោក ស៊ត់ ពេក ត្រូវរលាយក្នុងពេលនេះហើយ។បើលោកហោជិន វរយុទ្ធ អភិបាលស្រុកអន្លង់វែងវែង ជាគណះបញ្ជាការឯកភាពស្រុក លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទនិងឯកឧត្ដម
ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តនឹងជាគណះបញ្ជាការឯកភាពខេត្តឧត្ដរមានជ័យទាំងមូលមិនព្រមធ្វើការបង្រ្កាបក្រុមប្រព្រឹត្តបទល្មើសបំផ្លិចបំផ្លាញព្រៃដីសហគមន៍និងយកដីសហគមន៍(សាមគ្គីសង្រ្គោះព្រៃឈើ)យកទៅលក់អោយឈ្មួញៗនិងនាំគ្នាអង្គុយតែក្នុងម៉ាស៊ីនត្រជាក់មិនយកចិត្តទុកដាក់ក្នុងភារកិច្ច កិច្ចការងារនិងតួនាទីដែលខ្លួនគ្រប់គ្រង ធ្វើការបម្រើរប្រជាពលរដ្ឋនិងសង្គមជាតិផងបានអីរីកចម្រើន។

មហាជនសង្ស័យថាមន្រ្តីមួយក្ដាមតូចក្នុងស្រុកអន្លង់វែងនិងខេត្តបានទទួលលាភសាការៈពីក្រុមអ្នកលក់ដីនិងក្រុមឈ្មួញទិញដីទេដឹងបានជាស្ងប់ស្ងាត់ឈឹងបែបនេះ។អោយសម្ដេចពុក ទុកចិត្តម្ដេចបានបើអស់លោកគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងសង្គមគ្រួសារឯណាទៅ.?មន្រ្តីបម្រើរាស្រ្តនិងសង្គមជាតិ។

ដីព្រៃសហគមន៍ជាច្រើនកន្លែងដែលស្ថិតនៅក្នុងខេត្តឧត្ដរមានជ័យស្ទើតែបាត់បង់ទាំងស្រុងជាពិសេសថ្មីៗនេះដីសហគមន៍(សាមគ្គីសង្រ្គោះព្រៃឈើ)ដែលគ្រប់គ្រងដោយលោក ស៊ត់ ពេក ត្រូវរលាយហិនហោចបណ្ដើរៗហើយ ព្រោះតែមានការឃុបឃិតគ្នាជាប្រព័ន្ធទាំងស្រុកទាំងខេត្តមិនព្រមមានវិធានការ បង្ការទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសដែលបានកើតឡើងក្នុងដែនសម្ថតកិច្ចខ្លួន គ្រប់គ្រងទើបព្រៃតូចធំនិងដីសហគមន៍ត្រូវរលាយហិនហោចយ៉ាងដូច្នោះ។

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ក្រុមការងារយើងការទំនាក់ទំនងទៅលោក ស៊ត់ ពេក ប្រធានសហគមន៍(សាមគ្គីសង្រ្កាះព្រៃឈើ)ពាក់ព័ន្ធនិងដីព្រៃសហគមន៍ត្រូវបានគេចូលទៅបំផ្លិចបំផ្លាញកាប់ទន្រ្ទានហ៊ុមព័ន្ធយកដីលក់អោយទៅឈ្មួញមកពីខេត្តនានារាប់រយរាប់ពាន់ហិចតាអស់ហើយ លោកបានបញ្ជាក់ថាពិបាកគ្រប់គ្រងណាស់ព្រោះនៅក្នុងសហគមន៍នៅសល់តែបីបួននាក់ប៉ុណ្ណោះគ្មានអ្នកជួយគ្រប់គ្រងទៀតទេមានតែអ្នកបំផ្លិចបំផ្លាញ ហើយលោកបានបញ្ជាក់ថាក្នុងរឿងខាងលើលោកបានជូនដំណឹងដល់ថ្នាក់ដែរតែមិនទាន់ឃើញមានចំណាត់ការណាមួយឡើយ។ក្នុងការលោក ស៊ត់ ពេកប្រធានសហគមន៍ ឆ្លើយបែបនេះគឺឲ្យតែរួចខ្លួនតែប៉ុណ្ណោះ បើតាមប្រភពបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតថាបើគ្មានការបើកដៃពីប្រធានសហគមន៍ទេនោះគឺមិនចូលទន្រ្ទានបានឡើយ។

ហើយទោះជាលោករាយការណ៍និងធ្វើរបាយការស្នើរសុំអោយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ លោក អភិបាលនៃគណះអភិបាលស្រុកអន្លង់វែង លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ លោក នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង លោកនាយរង ផ្នែករដ្ឋបាលព្រៃឈើនិងលោកមេឃុំអន្លង់វែងជួយអត្តរាគមន៍និងបង្ការទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសទាំងនេះក៍គ្មានជំនាញស្រុកខេត្តជួយដែរ នេះបើយោងការលើកឡើយរបស់លោក ស៊ត់ ពេកប្រធានសហគមន៍សាមគ្គី សង្រ្គាះព្រៃឈើភូមិ រំចេក និងភូមិ អូរតាម៉េងឃុំ/ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

ចំណែកលោក ស៊ត់ ពេក បានបញ្ជាក់បន្ថែមថាមិនបានលក់ដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើដូចការចោទរបស់ប្រជាពលរដ្ឋនៅជាយសហគមន៍នោះទេតែមានជនខិតខូចមួយចំនួនពិតជាបានលក់និងកាប់ទន្រ្ទានហ៊ុមព័ន្ធបំផ្លិចបំផ្លាញព្រៃសហគមន៍មែន។ហើយលោកក៍បានស្នើរសុំដល់ថ្នាក់ខេត្តដែលមានឯកឧត្ដម ប៉ែន កុសល្យអភិបាលនៃគណះអភិបាលខេត្តនិងជាគណះបញ្ជាការឯកភាពខេត្តឧត្ដរមានជ័យ ជំនាញពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងឯកឧត្ដម ឱម យុិនទៀងប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ(ACU)មេត្តាដាក់ការស៊ើបអង្គេតក្នុងករណីបាត់បង់ព្រៃឈើនិងដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យផងទាន.!ព្រោះសព្វថ្ងៃត្រូវគេបំផ្លិចបំផ្លាញកាប់ទន្រ្ទានហ៊ុមព័ន្ធលក់អោយទៅក្រុមឈ្មួញអស់ជាច្រើនរាប់រយរាប់ពាន់ហិចតាហើយ។ អង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ