(គេហទំព័រ ពន្លឺខ្មែរអមតៈ)រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈនៃការយោកយល់គ្នាមួយក្រុមហ៊ុន NJ Companyមកពីសាធារណរដ្ឋកូរ៉េផ្តោតសំខាន់លើកិច្ចការខាងវិជ្ជសាស្រ្តសត្វនិងរុក្ខជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹម

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

រាជធានីភ្នំពេញ ÷ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន NJ Company មកពីសាធារណរដ្ឋកូរ៉េ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការខាងវិជ្ជសាស្ត្រសត្វនិងការសិក្សាពីរុក្ខជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ជាមួយគ្នានេះដែរ ក្រុមក៏បានឧបត្ថម្ភទឹកសម្លាប់មេរោគ New Fountain Maxx ប្រមាណជាង ៦តោន ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ជាពិសេស ជំងឺកូវីដ-១៩ នៅកម្ពុជា។

ក្រុមហ៊ុននេះ ធ្លាប់បានជូនដល់ ការិយាល័យឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងមន្ទីរពេទ្យការ៉ាជី (Karachi) ក្នុងប្រទេស ហ្ស៊ូដង់ (Jordan) ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ បានជូនដល់រាជ បណ្ឌិត្យសភាកម្ពុជា។