​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​មិ​ទ្ទិញ​អបអរ​ខួប​លើក​ទី ១៥៦ ទិវា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​មិ​ទ្ទិញ​អបអរ​ខួប​លើក​ទី ១៥៦ ទិវា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​ខេត្តកំពត​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មាន​៖ លោក លោកស្រី​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកា​គណ​:​កម្មា​ធិ​ការ​សាខា ប្រធានកិត្តិយស​អនុសាខា​ក្រុង ស្រុក ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុ​សាខាក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុម​ប្របត្តិ​សាខា សរុប​ចំនួន ៧៩​នាក់​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហម​ខេត្ត ក៏​បាន​បញ្ជាក់​ពី​ជំហរ​ដ៏​មឺុងម៉ាត់​របស់​សមាជិក សមាជិកា​ទាំងអស់​សម្រាប់​ការត្រៀម​រៀបចំ​មិ​ទ្ទិញ​អបអរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩​នេះ ឲ្យមាន​ភាព​អធិកអធម តាម​គោលការណ៍​មនុស្សធម៌ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​៕