​អាជ្ញាធរ​លើកទឹកចិត្ត​អោយ​ខ្មែរឥស្លាម​បន្ត​ចូលរួម​រួមរ​ស់​សុខុដុមរមនា​នឹង​សាស​និក​ដទៃទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ .៖ ល្ងាច ថ្ងៃទី​២៨ ឆ្នាំ​២០១៩​នេះ​នៅ​វិហារ​ខ្មែរឥស្លាម ស្ថិតក្នុង​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​លោក​អ៊ុរាត្រី​អភិបាល​ខេត្ត​បន្ទាយមានជ័​យ និង​មន្ត្រី​ក្រោម​ឪ​វ៉ាទ​បាន​ចូលរួម​ក្នុង​ពិធី​ពិសារ​អាហារ​សាមគ្គី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ផ្តល់​កិត្តិយស​ដ៏​ខ្ពស់​ជា​លើកដំបូង​ជាមួយ​គណ​:​អ៊ី​ម៉ាំ​គណ​:​គណ​ខេត្ត​ ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ខ្មែរឥស្លា​មបន្ត​ចូលរួម​រួមរ​ស់​សុខុដុមរមនា​នឹង​ពុទ្ធសាសនិក ក៏​ដូច​សាសនិក​សាសនា​ដទៃទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ និង​នៅក្នុង​ប្រទេស​កម្ពុជា ។​

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍​ក្នុង​ពិធី​ថា សារ​អាហារ​សាមគ្គី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​ផ្តល់​កិត្តិយស​ដ៏​ខ្ពស់​មួយ​លើក​ដំបូង​ជា​មួយ​គណ​:​អ៊ី​មាំ​ុ​គណ​:​គណ​ខេត្ត​ទួន កឹម​អាចារ្យ ឥស្លាម​សាសនិក​នៅ​សហគមន៍​ខ្មែរ​ឥស្លាម​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​រៀបចំ​នៅ​ម៉ាស្ជិត​ឌើ​ុ​រុស​សាឡា​ម ។​

​លោក ម៉ាត់ ហ៊ីម ប្រធាន​គណ​:​អ៊ី​ម៉ាំ​នៃ​សាសនិក​ឥស្លាម​ខេត្ត​បន្ទាយមានជ័យ​ឲ្យដឹងថា​សាសនិក​ឥស្លាម​នៅ​ខេត្ត​បន្ទាយមានជ័យ មាន​វិហារ​ឥស្លាម​១០​ភូមិ មាន​សូ​រ៉ាវ ៤ មានគ្រួសារ​ចំណុះ​១.៣៣៥​គ្រួសារ​មនុស្ស​រាយ​៧.៧៤០​នាក់ ។​

​លោក​បាន​បន្តថា រ៉ា​ម៉ា​ឌន ឬ​បួស​រយ​:​ពេល​១​ខែ ជា​ពិធី​សំខាន់​មួយ​នៃ​កិច្ច​ចម្បងៗ​ចំនួន​៥​ក្នុង​សាសនា​ឥស្លាម ហើយ​ពេលនេះ​ធ្វើបាន​៣​សប្តាហ៍ នៅសល់​១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ។​

​ដោយឡែក​កម្មវិធី​ស្រាយ​បួស​លើក​នេះ សហគមន៍​លោក​បាន​មហា​កិត្តិយស​ដែល​បាន​ការឧបត្ថម្ភ គាំទ្រ​ពី​លោក​អភិបាលខេត្ត មន្ត្រី​ព្រមទាំង​សប្បុរសជន និង​ឥស្លាម​សាសនិក​ចូលរួម​ពិសារ​អាហារ​ស្រាយ​បួស​រួមគ្នា​ជា​លក្ខណ​:​សាមគ្គី ។ ក្នុងនោះ​លោក​អ៊ុ រាត្រី បាន​បួងសួង​សុំ​ការប្រទាន​ពរ​ពី​ព្រះ​អា​ឡោះ​ជា​ម្ចាស់​ដល់​ខ្មែរឥស្លាម ក៏​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ក្នុង​ខេត្ត​និង​ទូទាំង​ប្រទេស​ឲ្យបាន​សេចក្តីសុខ​សេចក្តីចម្រើ​ន​រុងរឿង ។ ហើយ សូមឲ្យ​ខ្មែរឥស្លា​ម​និង​សហគមន៍​រប​ស់​ពួកគេ​បន្ត​រួមរស់​ជាមួយ​សាសនិក​នៃ​សាសនា​ដទៃទៀត ក៏​ដូច​ជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​ដើម្បី​សុខុដុមរមនា​សាសនា​នៅក្នុង​ខេត្ត ក៏​ដូច​ក្នុង​ប្រទេស​ជា​បន្ត​ទៀត សូមបញ្ជាក់​ថា ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថវិកា ១​លាន​រៀល​សម្រាប់​អាហារ​ស្រាយ​បួស និង​សន្យា​ធ្វើ​ផ្លូវ​បេតុង​ភ្ជាប់​ពី​ផ្លូវ​កៅស៊ូ​ទៅ​ព្រះវិហារ​និង​ភូមិ ។​

​ចំណែក​លោក ហឹុល រា់​យ៉ា អភិបាលក្រុង​សិរិ​សោភ័ណ ឧបត្ថម្ភ ៥០ ម៉ឺន​រៀល​ឯ​សប្បុរសជន​ដទៃទៀត ក៏​បាន​បរិច្ចាគ​ក្នុង​កម្មវិធី​នោះ​ដែរ ៕