កម្លាំងអាវុធហត្ថចាប់វាយខ្នោះជនជាប់ចោទឈ្មោះ សោម សមសក្ត័ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបបានហើយនៅមុននេះបន្តិច!!!ព័ត៌មានបឋម ចេញផ្សាយថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

សៀមរាប ៖ ទីបំផុតជនជាប់ចោទដ៌មានឥទ្ធិពលឈ្មោះសោម សមស័ក្ត ដែលជាជនជាប់ចោទក្នុងសំណុំរឿង ជេរប្រមាថជាសាធារណ: ប្រើអំពើហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបានហើយ នៅមុននេះបន្តិច។

ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះសោម សមសក្ត័ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប និងជាជនជាប់ចោទ ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំហឹង្សាដោយចេតនា និងបប៉ុនប៉ងមនុស្ស ឃាត។

ប្រភពច្បាស់ការពីសមត្ថកិច្ចក្នុងហេតុការណ៍ បានបង្ហើបអោយដឹងថា ការចាប់ខ្លួនជនជាប់ចោទរូបនេះ ធ្វើឡើងនៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលាឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាបទៅដម្ងំនៅទីនោះ។
.ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុ ការណ៍ បានបង្ហើបអោយដឹងថា ជនជាប់ចោទឈ្មោះសោម សមសក្ត័ ដែលបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅបន្តនិតិវិធី នៅឯខេត្តកំពង់ចាម។

. សូមបញ្ជាក់ថា ជាប់ចោទឈ្មោះសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថ យន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២។

   ជុំវិញការចាប់វាយខ្នោះលើជនសង្ស័យដ៍មាន ឥទ្ធិ ពលសោម សមសក្ត័ នេះអង្គភាពសារព័ត៌មាន នឹងធ្វើការផ្សាយលំអិត ជាបន្តបន្ទាប់ ក្នុងពេលបន្តិចទៀត៕ព័ត៌មានបឋម