
កម្លាំងនគរបាលទូទាំងខេត្តសៀមរាប ចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភ: ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣
ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន ។
ក្នុងនោះផងដែលក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ,បារីអេឡិចត្រូនិច , ច្បាប់ចរាចរណ៍ និងបានជម្រុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
ក្រៅពីនេះកម្លាំងនៃស្នងការរដ្ឋាននគរបាលខេត្ត និងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំងអស់ បានត្រៀមកម្លាំងរួចជាស្រេច២៤ម៉ោងលើ២៤ម៉ោង យាម ល្បាត និងប្រចាំការសម្រាប់ត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសដែលនឹងកើតមានជាយថាហេតុ ៕