ល្បែងហ្គេមបាញ់ត្រីស៊ីសងលុយសន្ធឹកសន្ធាប់នៅក្នុងផ្សារទំនើបស្ទឹងមានជ័យ ជាន់ផ្ទាល់ដី សង្ស័យជាឆ្នាំង របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ភ្នំពេញ ៖ មហាជនដែលត្រូវជាអាណាព្យាបាលរបស់ក្មេងៗ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសំណូមពរដល់
លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ ។

សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅក្នុងផ្សារទំនើបស្ទឹងមានជ័យ ជាន់ផ្ទាល់ដី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលកំពុងតែបើកដំណើរការ ពង្វក់ក្មេងៗ និងកូនរបស់ពួកគាត់ អោយភ្លេចសាលាភ្លេចចូលរៀនអស់ហើយ ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យ ករណីល្បែងស៊ីសង ហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបស្ទឹងមានជ័យ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។