ពិធី​បំពាក់​ឯកសណ្ឋាន​ជូន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន ៥៤៤​នាក់​

ខេត្ត​កំពត ៖ នៅ​សៀ​ល ថ្ងៃ​សុក្រ ១២​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត និង​លោកស្រី លាង ហៃ ជាវ​តា​យ អនុប្រធាន​កិត្តិយស​សាខា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បំពាក់​ឯកសណ្ឋាន​ជូន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន ៥៤៤​នាក់​។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត  នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សមាជិក​គណៈកម្មាធិកា​រ គណៈ​កិត្តិយស គណៈកម្មាធិការ​អនុសាខា ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុម​ប្រតិបត្តិ គ្រូ​ទីប្រឹក្សា​យុវជន​កាកបាទក្រហម​កម្ពុជា និង​យុវជន​កាកបាទក្រហម សរុប  ៦៤០ នាក់​។​

​ក្នុងឱកាស​នោះ  លោក​ជាវ តា​យ ក៏​បាន​ផ្តែផ្តាំ ក្រើនរម្លឹក​ដល់​ក្រុម​យុវជន យុវនារី​ទាំងអស់​ត្រូវ​ចេះ​ស្តាប់​បង្គាប់​ឪពុក ម្តាយ ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង​ឱ្យបាន​ល្អ ចេះ​ស្រលាញ់គ្នា​ដូច​បងប្អូន​រួម​ផ្ទៃ​ម្តាយ​តែមួយ ចេះ​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក ហើយ​ក៏​ត្រូវ​ចេះ​ឆ្លុះបញ្ចាំង​អ្វីដែល​កើតឡើង​ក្នុង​សង្គម​បច្ចុប្បន្ន​ផង​ដែរ ពិសេស​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ជាមួយគ្នានេះ លោក ជាវ តា​យ ប្រធាន​កិតិ្ត​យស ក៏បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ សរុប​ចំនួន ៥.៩២០.០០០៛ រួមមាន​៖
១.​ឧបត្ថម្ភ​ជូន​ទីប្រឹក្សា​យុវជន​កាកបាទក្រហម ១២ នាក់ ក្នុុង​ម្នាក់ៗ ទទួលបាន ៤០.០០០​រៀល​។​
២.​ឧបត្ថម្ភ​យុវជន​កាកបាទក្រហម ៥៤៤ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ១០.០០០​រៀល​៕