ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ..២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង០ ៨នឹង០០នាទីព្រឹក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ដែលរបៀបវារៈដូចខាងក្រោម: . ការត្រៀមខ្លួនសម្រាបឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ . ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព .បញ្ហាក្មេងទំនើង.ការទប់ស្កាត់ការរីកដាលជំងឺកូវីដ១៩.បំផុសចលនាចាក់វ៉ាក់សាំងដូសជំរុញ(ក្រើនរំលឹកប្រជាពលរដ្ឋ) ត្រៀមទីតាំងមួយចំនួន សម្រាប់ករណីចាំបាច់.ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ការគ្រប់គ្រងទៅលើការបើកបរក្នុងភាពស្រវឹង.បញ្ហាសុវត្ថិភាពចំណីអាហារ.ទប់ស្កាត់ការនាំចូលចំណីអាហារ សត្វ បន្លែ ផ្លែឈើដែលខូចគុណភាព តាមព្រំដែន.ករណីបារមីផ្សព្វផ្សាយនៅលើបណ្តាញសង្គម (តាបស់ បង្ហោះនៅលើបណ្ដាញសង្គម ករណី ឥស្សនៅប្រាសាទតាមាន់)

មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវមាន facebook page ផ្លូវការ និងមិនផ្លូវការ សម្រាប់ធ្វើការឆ្លើយតបទៅនឹងករណីណាមួយដែលមិនអាចប្រើPageផ្លូវការមក ឆ្លើយតបបបាន(ការណែនាំរបស់ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិថ្លែង ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការងារព័ត៌មាន និងសាធារណមតិក្នុងយុគសម័យឌីជីថល). ការចូលរួមយោបល់របស់អង្គប្រជុំ.ផ្សេងៗ

មានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត នាយកនាយករង ចំណុះសាលាខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានច្រកទ្វាព្រំដែនទាំង៣  អភិបាលក្រុងស្រុកទាំង១០ និងមន្ត្រីកត់ត្រា៕