ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋ ២៥គ្រួសារ នៅខេត្តព្រៃវែង ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ព្រៃវែង ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកស្រី យិន កល្យាណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២៥គ្រួសារ នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនដល់ពលរដ្ឋទាំង ២៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកបរិសុទ្ធ ចំនួន ៥យួរ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៉ីវ ចំនួន ១យួរ ប្រេងឆា ចំនួន ១ដប និងថវិកា ចំនួន ៤ម៉ឺនរៀល៕