(គេហទំព័រ ពន្លឺខ្មែរអមតះ)ប្រជាពលរដ្ឌ២៥គ្រួសារទឹកភ្នែកទៀតហើយដោយលោក ប៉ាក ផន មេឃុំ ឈេឺតុំ និងលោក មេប៉ុស្ថិ៍ បានឃប់ឃឹតគ្នា យកដីស្រែចំការអស្រ័យផលរបស់ពួកគាត់ ចំនួន៧២ហិតា ធ្វើជាកម្មសិទ្ធិ ប្រជាពលរដ្ឌទទូចស្នើរសុំអោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ផង
ចេញផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
ការិយាល័យទទួលព័ត៌មាន 017778289/0882476167
ប្រជាពលរដ្ឌ២៥គ្រួសារ នៅភូមិ ដង្កៀបក្តាម ឃុំ ឈេឺ តុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ចោតប្រកាន់ថាលោក ប៉ាក ផន មេឃុំ ឈេឺតុំ និងលោក មេប៉ុស្ថិ៍ បានឃុប់ឃឹតគ្នា យកដីស្រែចំការរបស់ពួកគាត់ ចំនួន៧២ហិតា ធ្វើជាកម្មសិទ្ធិ ពេលនេះកំពុងដងហើយសុំអោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍
ប្រភពពីប្រជាពលរដ្ឌ ទាំង២៥គ្រួសារ នៅភូមិ ដង្កៀបក្តាម ឃុំ ឈេឺតុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់បានរៀបរាប់ប្រាប់ថា នៅពេលកន្លងទៅ ក៍ដូចជាពេល បច្ចុប្បន្ននេះ ប្រជាពលរដ្ឌ ពួកគាត់កំពុងរងទុក្ខដោយសារតែ ដី ស្រែចំការរបស់ពួកគាត់ចំនួន៧២ ហិតា ដែលបានកាន់កាប់និង អាស្រយ័ផល តាំងពី ឆ្នាំ២០០៥រហូតមកដល់ឆ្នាំ២០២០នេះ កំពុងរងការគំរាមគំហែង រំលោភយកពី សំណាក់អ្នកមានអំណាចនៅមូលដ្ឌាន គឺ លោក ប៉ាក់ ផន មេឃុំ ឈេឺតុំ និង លោក មេប៉ុស្ថិ៍ ឃុំឈេឺតុំ ដែលបានឃុប់ឃឹតគ្នា រំលោភយកដីនោះបំណងធ្វើជាកម្មសិទ្ធិ តែមិន បានសម្រេចដូចបំណង (ដោយប្រជាពលរដ្ឌនាំគ្នាតវ៉ា )រួចក៍ បង្វែដាក់ដីនេះទៅក្នុងដីក្រុមហ៊ុន ឌីឌីមិចទៅវិញ។
ជុំវិញការចោតប្រកាន់ពីសំណាក់ប្រជាពលរដ្ឌទាំងនោះ ទៅលើ លោក មេឃុំ និងលោក មេប៉ុស្ថិ៍ ថាបានរំលោភយកដីពួកគាត់ចំនួន៧២ហិតា (២៥គ្រួសារ) បំណងយកធ្វើជាកម្មសិទ្ធិ អង្គភាពគេហទំពរ័រស្មីសៀមរាប បានសុំការបំភ្លីពីភាគីពាក់ពន្ធ័។ លោក ចាន់ រ៉ា ស្មៀនឃុំ ឈេឺតុំ បានប្រាប់ថា លោកមិនសូវបានដឹងទេរឿងដីហ្នឹង តែថ្មីៗចុងក្រោយនេះមានការសម្របសំរួលនៅសាលាឃុំដោយមានការចូលរួមពីលោក អភិបាលរងខេត្តផងដែរ លោក សុក សាត ក្រុមប្រឹក្សាឃុំឈេឺ តុំ បានប្រាប់ថា ដីនេះជាដី តំបន់ហៅថាស្បែកខ្លា និងដីដែលសល់ជាគំរបដីក្រុមហ៊ុន គាត់ថាប្រជាពលរដ្ឌគឺចឹងហើយ ដីដែលសល់គឺនាំគ្នាកាប់គាស់ ដោយកំលាំង និងកាំបិត ពូថៅ ចប ។ល។ ដើម្បីបានដីម្នាក់បន្តិចៗ គ្រាន់និងអាស្រយ័ផលចិញ្ចឹមជីវិត តែក្រោយមកគេថាដីក្រុមហ៊ុន ដូច្នេះ លោកមិនដឹងច្បាស់ដែរទេរឿងនេះ ព្រោះថាលោកជាកូនចៅគេ។
លោក ប៉ាក ផន មេឃុំ ឈេឺតុំ មានប្រសាសន៍ថា ដីនេះគឺប្រជាពលរដ្ឌបានរំលោកភយកដីក្រុមហ៊ុន ឌីឌីមិច ហើយក្រុមហ៊ុនបានចុះបញ្ជើរួចហើយ ហើយបានសម្របសំរួលរួចហើយ ដោយប្រជាពលរដ្ឌបានយល់ព្រមថា ដីនេះជាដីក្រុមហ៊ុនដែរ។
លោក ហឹុម អភិបាលស្រុក ក្រគរ មានប្រសាសន៍ស្រដៀងគ្នាដែរថា ដីនេះបានចុះបញ្ជើក្រុមហ៊ុនរួចហើយ ហើយប្រជាពលរដ្ឌទាំងនោះទើបតែមក អាស្រយ័ផល១ឬ២ឆ្នាំតែប៉ណ្ណុោះ ហើយរឿងនេះគឺបានសម្របសំរួលរួចនៅសាលាឃុំ ក្រោមការចូលរួមពីលោក អភិបាលរងខេត្ត ហើយប្រជាពលរដ្ឌក៍បានយល់ព្រម ថាដីនោះជាដីក្រុមហ៊ុនដែរ។
ប្រជាពលរដ្ឌ២៥ គ្រួសារ បានធ្វើការច្រានចោល នូវប្រសាសន៍របស់លោក ប៉ាក ផន មេឃុំ ឈេឺតុំ និងលោក ហឹុម អភិបាលស្រុក ក្រគរ ថា ពាក្យទាំ ងនេះថាជាពាក្យមិនពិត សុតតែពាក្យបំភ្លៃទាំងស្រុង ។
ប្រជាពលរដ្ឌលោកបានបន្តទៀតថា ដីនេះពួកគាត់បានកាន់កាប់និងអាស្រយ័ផល……(នៅមានត)