សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សាខាខេត្តសៀមរាប នាំយកអំណោយចែកជូនដល់ គ្រួសារយោធិនពិការដែលកំពុងមានជំងឺប្រចាំកាយជាបន្តបន្ទាប់…! ចេញផ្សាយថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ ៖នៅព្រឹកថ្ងៃសុក្រ១៣រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដាឆ្នាំ២០២៣ លោក តាន់ លីស្រេង អនុប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តសៀមរាប ព្រមទាំងសមាជិកសមាជិកា តំណាងឲ្យលោក មិត្ត ភារម្យ  ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសៀមរាប បានចុះចែកអំណោយនិងសួរសុខទុកដល់គ្រួសារលោក សឿម សេង យោធិនពិការ ( ៣១៧ )ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រងសៀមរាប។

ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមលោកមេភូមិចៅសង្កាត់ ដែលមាន សម្ភារៈ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកសុីអ៊ីវ ថវិកា១០ម៉ឺនរៀល។
សូមបញ្ជាក់ផងដែរថាលោកសេង សឿម កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ស.រ
   (អរគុណសន្តិភាព🙏🙏🙏)