លោក កែវ អ៊ន់ ប្រគល់ថវិកាប្រចាំខែរបស់ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនក្មួយស្រីកំព្រានៅស្រុកស្វាយអន្ទរ ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តព្រៃវែង ៖ ព្រឹកនេះលោក កែវ អ៊ន់ សមាជិកក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែកក្កដា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ សម្រាប់ផ្គត់ផ្គង់ការសិក្សា។
ដូចដែលបានសន្យា ឯកឧត្តម ស សុខា និងលោកជំទាវ នឹងបន្តឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ជារៀងរាល់ខែ ជូនក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន រហូតដល់រៀនចប់ថ្នាក់ទី១២។
សម្រាប់ខែកក្កដានេះ ជាខែទី៦៨ ហើយដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ របស់ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូនខាងលើ៕