ចប់ហើយបុរស់ម្នាក់ឈ្មោះ នង សុធា ហៅ (តាវែនតា)បានខ្ចីម៉ូតូនារីម្នាក់ទៅមន្ទីរពេទ្យវាលរេញមួយភ្លែតបែស៊ីដាក់មិនយកមកសងគេវិញត្រូវបានម្ចាស់ម៉ូតូប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរគមន៍ ចេញផ្សាយថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តព្រះសីហនុ ÷ ករណីឆបោកមួយបានកើតឡើងនៅវេលាម៉ោង07.25នាទីយប់នាថ្ងៃទី12ខែកក្កដាឆ្នាំ2023ស្ថិតនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នារីម្នាក់ឈ្មោះ ត្រា ដាលិន ភេទស្រីអាយុ44ឆ្នាំរស់នៅភូមិមនោរម្យឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុត្រូវបានបុរស់ម្នាក់ជាជនឆបោកឈ្មោះ នង សុធា ភេទប្រុសអាយុ49ឆ្នាំរស់នៅភូមិអន្លង់ក្រពើឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុមកខ្ចីម៉ូតូម៉ាកHonda Dramសេរីឆ្នាំ022ពណ៌ខ្មៅពាក់ស្លាកលេខ1K.3830នៅវេលាម៉ោង07.25នាទីយប់ថ្ងៃទី12ខែកក្កដាឆ្នាំ2023ដោយបុរស់ជនឆបោករូបនោះបានមកខ្ចីម៉ូតូនារីរងគ្រោះទៅមន្ទីរពេទ្យវាលរេញថាស្អែកម៉ោង9ព្រឹកហ្នឹងយកមកសងវិញប៉ុន្តែមកដល់នេះនៅមិនឃើញជនឆបោកនោះយកមកសងវិញនៅឡើយទេ។
ដោយនារីរងគ្រោះមិនឃើញឈ្មោះ នង សុធា ហៅ (តាវែនតា)ជាជនឆបោកដែលបានខ្ចីម៉ូតូរបស់គាត់មិនយកមកសងវិញទើបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលតានៃដើម្បីជួយអន្តរគមន៍និងតាមចាប់ជនល្មើសមកផ្តន់ទាទោសតាមច្បាប់៕