បរិស្ថានខេត្តបញ្ជាមន្រ្តីក្រោមឱវាទនិងកងរាជអាវុធហត្ថស្រុកចុះបង្រាបអាប៊ុលខ្នាតយក្សឈ្មោះ សេង ធ្វើសកម្មភាពឈូសដីតំបន់ហាមឃាត់ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ: ចាន់ ដារ៉ា

ខេត្តសៀមរាប ÷ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ មានករណីអាប៊ុលខ្នាតយក្សមួយធ្វើសកម្មភាពឈូសដីតំបន់ហាមឃាត់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប  ។

ប្រភពបានឲ្យដឹងថា ចំណុចដីដែលអាប៊ុលឈូសឆាយនោះជាតំបន់ ឧទ្យានជាតិភ្នំគូលេនដោយម្ចាស់គ្រឿចក្រឈ្មោះ សេង បានធ្វើសកម្មភាពទាំងបំពានមិនញញើតច្បាប់បន្តិតសោះឡើយ។

ជាក់ស្តែងអ្នកសារព័ត៌មានយើងបានចុះទៅដល់ក៏រាយការណ៍ទៅប្រធានមន្ទីរបរិស្ថានខេត្តអំពីករណីសកម្មភាពខាងលើនេះ លោកប្រធានមន្ទីរបរិស្ថានបានបញ្ជាមកមន្រ្តីបរិស្ថានស្រុកស្វាយលើ និងមានខាងរាជអាវុធហត្ថស្រុកស្វាយលើមានការចូលរួមជាមួយ5នាក់ចំណែកអាប៊ុលបានយកមករក្សាទុករងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕