ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជេីញបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិ ជូននាយឧត្តមសេនីយ៍ ស ថេត ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញៈ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជេីញជាអធិបតីបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។