
កម្លាំងនគរបាលផែនការងារសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ៦ ចេញផ្សាយថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
សៀមរាប ៖ ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
ដោយមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលផែនការងារសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ណែនាំដល់បងប្អូនអាជីវករមួយចំនួន អោយបញ្ឈប់ និងធ្វើការរុះរើចេញនូវឧបករណ៍ សម្ភារៈទាំងឡាយណា ដែលបានដាក់តាំងនៅលើផ្លូវសាធារណៈ ក៏ដូចជាបងប្អូនអាជីវករដែលប្រកបរបរតាមរទេះចល័ត មេត្តាចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អនៅក្នុងខេត្តសៀមរាប ៕