សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើលួច (លួចកាត់ខ្សែភ្លើង) ទៅសាលាដំបូងខេត្តសៀមរាប ចេញផ្សាយថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០១ និង៣០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើលួច (លួចកាត់ខ្សែភ្លើង) នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យុទ្ធ ធា ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនថែរក្សាភ្លើង រស់នៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

កម្លាំងជំនាញ នៃអធិដ្ឋាននគរបាលក្រុងសៀមរាប បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ  រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ហោ ហ៊ាន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅបច្ចុប្បន្ននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ពិតប្រាកដមែន ។

វត្ថុតាងដកហូតរួមមាន:
–  កូនសោកែច្នៃសម្រាប់ដោះប្រអប់ភ្លើងមួយចំនួន
–  ទួរណឺវីសចំនួន ០១
–  កន្រ្តៃដងក្រហមចំនួន ០១
–  កូនកាំបិតកាត់ខ្សែភ្លើងចំនួន ០១
–  ប៉ិចសម្រាប់វាស់ភ្លើងចំនួន ០១
–  ការ៉ុងចំនួន ០១
–  ម៉ូតូជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង ។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕