ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ចេញផ្សាយថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ÷ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមាន ៖ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ អស់លោក លោកស្រី ជាអគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន៕