អាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីអារ-កអ្នកដឹកជញ្ជូនម្ហូបអាហារ នៅស្រុកកំពង់សិលា ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ដោយអារ-ក ទៅលើបុរសម្នាក់ នៅក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា កាលពីព្រឹកមិញ មានករណីហិង្សាមានស្ថានទម្ងន់ទោស ត្រង់ចំណុចផ្លូវបេតុងចូលទៅវត្ត ជោតញ្ញាណ ហៅវត្តលើ មុខហាងមីហុឹ ស្ថិតភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បង្កឡើងដោយជនសង្ស័យឈ្មោះ សង ធិន្នា អាយុ១៩ឆ្នាំ មុខរបកម្មកអូសខ្សែកាប បានយកកាំបិទឡាបអារ-ក ជនរងគ្រោះឈ្មោះ ម៉ាង ភីឡាយ អាយុ២០ឆ្នាំ មុខរបដឹកជញ្ចូនម្ហូប។
ក្រោយទទួលបានដំណឹងភ្លាម លោកបានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានក្រុងព្រះសីហនុ កំណត់មុខសញ្ញា និងសហការជាមួយកម្លាំងស្រុកព្រៃនប់ ស្រុកកំពុងសិលា និងស្នាក់ការសន្តិសុខ៤០១ ៤០២ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆេង វុធ្ធី នាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពី លោក អុីវ ត្រាយ ព្រះរាជអាជ្ញារង ធ្វើការពួនស្ទាកឃាត់ខ្លួនបាននៅចំណុចផ្លូវជាតិលេខ៤ ត្រង់កែងផ្លូវឡើងផ្លូវល្បឿនលឿន ស្ថិតភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា។
ក្រោយសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពមែនដោយសារ ខឹងជនរងគ្រោះនិយាយឌឺដង និងមើលងាយខ្លួន។ បច្ចុប្បន្នជនរងគ្រោះបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជនសង្ស័យបានបញ្ចូនទៅការិយាយល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តអនុវត្តនីតិវិធីបន្ត៕