
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឲ្យគណៈប្រតិភូនៃស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណៈប្រតិភូនៃស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ដែលដឹកនាំលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។