
១ខេត្តនាំគ្នាខ្លាចលោក សី និង លោក វិន ដែលមានអំណាចកំពុងបើកសៃវៀនបញ្ជល់មាន់និងបៀ អាប៉ោងមែនទេបានជាមិនហ៊ានបើកប្រត្តិប័តការបង្រាប ចេញផ្សាយថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តរតនៈគីរី ÷ សង្វៀនបញ្ជល់មាន់ និងបៀអាប៉ោងខុសច្បាប់លេងយ៉ាងអាណាធិបតេយ្យ ហើយគ្មានសមត្ថកិច្ចនិងអាជ្ញាធរណាម្នាក់ហ៊ានចុះទប់ស្កាត់និងបង្ក្រាបឡើយ។
ស្ថិតនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី ល្បែងស៊ីសងទាំងនេះហើយ
ជាមេរោគបង្កឲ្យមានអំពើហិង្សានិងចោរកម្មលួចចោរប្លន់កើតឡើងនៅក្នុងភូមិឃុំ។
លោកនាយប៉ុស្តិ៍ និងលោកអធិការ តើអស់លោកពិតជាខ្លាចក្រុមអ្នកញៀនល្បែងទាំងនេះមែនទេ ?បានជាបណ្ដោយឲ្យអ្នកញៀនល្បែងទាំងនោះលេងបានយ៉ាងរលូន បើបែបនេះសង្ស័យថា អ្នកញៀនល្បែងទាំងនេះបែបនិយាយត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចហើយមើលទៅ បានជាសង្វៀនជល់មាន់មួយនេះ លេងបានជារៀងរាល់ថ្ងៃ
ជាចុងក្រោយពលរដ្ឋដែលនៅជុំវិញទីនោះ ពួកគាត់សំណូមពរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមដាក់បទបញ្ជាឱ្យអាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាចុះត្រួតពិនិត្យហើយនិង បង្ក្រាបដោយក្តីអនុគ្រោះផង៕