រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ចេញនូវកិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប: ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងពិធីប្រកាសមុខតំណែង ឯកឧត្តម ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម ជឺ សុខ ដែលត្រូវបានផ្ទេរទៅកាន់ជាប្រធានសាលាដំបូងខេត្តកណ្តាល ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពជាប់ជាប្រចាំ ព្រោះកិច្ចការនេះមានសារៈសំខាន់ ដើម្បីលើកស្ទួយសង្គមនីតិរដ្ឋនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃការថែរក្សាសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពសុខសាន្តរបស់ប្រជាជន ហើយនិងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាព។