ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើដល់ ឥស្សរជនដែលទទួលគោរមងារជា«សន្តិបណ្ឌិត» ចែករំលែកបទពិសោធដល់នគរបាលបន្តវេន ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងស្នើ ដល់ឥស្សរជន ដែលទទួលបានគោរមងារ «សន្តិ បណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បី ធ្វើបាឋកថាចែករំលែកបទពិសោធការងារក្នុង វិស័យកងកម្លាំងនគរបាលជាតិ ដល់នគរបាល បន្តវេន។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះក្នុង ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និង គោរមងារ «សន្តិបណ្ឌិត» ជូនដល់ឥស្សរជន ចំនួន ៤រូប រួមមាន ៖ ឯកឧត្តម ឡូយ សុផាត ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ឯកឧត្តម យូ ស៊ុនឡុង និងឯកឧត្តម គៀត ច័ន្ទថារិទ្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់ អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យ ពិនិត្យលទ្ធភាពរៀបចំកម្មវិធី ដើម្បីទាក់ទងអញ្ជើញ ឥស្សរជនសរុបទាំងអស់ ១៧រូប ដែលបានទទួល

គោរមងារ “សន្តិបណ្ឌិត” តាមកាលវេលាស្របនឹង កម្មវិធីសិក្សារបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការ ទទួលបានគោរពងារ«សន្តិបណ្ឌិត» របស់ឥស្សរជន ទាំងកន្លងទៅ និងនាពេលនេះ ពិតជាស័ក្តិសមបំផុត ព្រោះសុទ្ធតែជាថ្នាក់ដឹកនាំពោរពេញដោយបទ ពិសោធ និងការលះបង់ ដោយបានចូលរួមបំពេញ ភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃ តាំងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក មិនតិចជាង ៤០ឆ្នាំនោះទេ ក្នុង នាមជានគរបាលជាតិ។ ក្នុងន័យផ្ដល់កិត្តិយស និង តបស្នងចំពោះវីរភាពនៃការបម្រើជាតិមាតុភូមិ ក្នុង ក្របខ័ណ្ឌនគរបាលជាតិនេះ ឯកឧត្តមអភិសន្តិ បណ្ឌិត បានជំរុញឱ្យបន្តសិក្សាលើឥស្សរជនដទៃ ទៀត ដើម្បីវាយតម្លៃផ្តល់គោរមងារ «សន្តិបណ្ឌិត» និងសញ្ញាបត្របណ្ឌិតកិត្តិយស ជូនជាបន្តបន្ទាប់។ នាពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និង គោរមងារ «សន្តិបណ្ឌិត» ជូនដល់ឥស្សរជនជ័យ លាភីនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាន ផ្តល់អនុសាសន៍ក្រើនរំលឹកដល់អស់លោកជាស្នង ការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់
ឱ្យបង្កើនការយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ព្រោះ
គ្រោះថ្នាក់បណ្តាលឱ្យស្លាប់របួស និងខូចខាតទ្រព្យ សម្បត្តិនៅតែកើតឡើងគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ដែរ បញ្ហាក្មេងទំនើង ក៏ជាវិញ្ញាសាមួយ ដែលត្រូវ សិក្សាអំពីបុព្វហេតុ ដែលនាំឱ្យក្រុមក្មេងទំនើង បង្ក បញ្ហាប្រព្រឹត្តបទល្មើសនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងអសន្តិសុខសង្គមជាដើម។ ដូចគ្នានេះដែរ តាម បណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត ក៏គប្បី បង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហា គ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់ មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន។ ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅ ប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស

សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

បានបង្ហាញពីគោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុង

អាណត្តិទី៧នេះ ថានឹងដាក់ចេញយុទ្ធសាស្រ្តកាត់

បន្ថយបទល្មើសគ្រឿងញៀនឱ្យបានចន្លោះពី ២០%

ទៅ ៣០% តាមមាគ៌ាដឹកនាំរបស់សម្តេចមហាបវរ

ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕