លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែធ្នូ ឆ្នាំ២០២៣ ចេញផ្សាយថ្ងៃអង្គារ៍ ទី៩ ខែមករា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ ផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ កើនរំលឹកដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ ពិសេសការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ប្រកបទៅដោយ គុណភាព និងតម្លាភាព, ពង្រឹងវិន័យកងកម្លាំង និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់ជូននូវសៀវភៅ ស្តីពីការអនុវត្តការងារនគរបាល និងសហគមន៍ ឆ្នាំ២០២៤ ដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ ផងដែរ ៕