ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។​ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមដោយ​ ឯកឧត្តមសន្តិបណ្ឌិត​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខធិការ​ អគ្គនាយក​ អគ្គនាយករង​ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានជាច្រេីនរូបទៀតផងដែរ៕