ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចេញផ្សាយថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ។
កុច្ចប្រជុំនេញ ដើម្បីប្រកាសសមាសភាព និងការពង្រឹងតួនាទីភារកិច្ចរបស់( គ.ជ.ប.ជ ) នីតិកាលទី ៧ នៃរដ្ឋសភា។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដែលជាថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាច្រើនរូបទៀតផងដែរ៕