ក្រោមការដឹកនាំពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ និងការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ចេញផ្សាយថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តព្រះវិហារ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងវរសេនាតូចនគរបាលព្រំដែនគោក១០៥ បាន​ចុះបង្រ្កាបករណីដឹកជញ្ជូនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន ០២លើក នៅចំណុចឃុំកំពង់ស្រឡៅមួយ និងកំពង់ស្រឡៅពីរ ស្រុកឆែប ព្រំដែនកម្ពុជា-ឡាវ  សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន ១៥នាក់ប្រុស និង ជនជាតិខ្មែរចំនួន ០១នាក់(អ្នកបើកបររថយន្ត) និងដកហូតវត្ថុតាងរថយន្តចំនួន១គ្រឿង ដើម្បីអនុវត្តតាមនីតិវិធី។