
ស្លាប់និងរបួសជាច្រើននាក់ដោយរថយន្តតាក់ស៊ីម៉ាកAlphatជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ជាច្រើនជុំលើផ្លូវល្បឿនលឿន..! ចេញផ្សាយថ្ងៃពុធ ទី៧ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ: ឡុង ពិសិទ្ធ
ខេត្តព្រះសីហនុ ÷ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត Alphat មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 ជាប្រភេទ រថយន្តតាក់សុី បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ជាច្រើនជុំ នៅលើផ្លូវល្បឿនលឿន ទិសដៅពី ខេត្តព្រះសុីហនុ ទៅរាជធានីភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ ២០ ក្នុងខេត្ត កំពង់ស្ពឺ ព្រមទាំងបណ្តាលឲ្យមនុស្សស្លាប់ និង របួសជាច្រើនអ្នក។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីព្រឹកព្រលឹម ថ្ងទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ទិសដៅពី ខេត្តព្រះសុីហនុ ទៅរាជធានីភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ ២០ ក្នុងខេត្ត កំពង់ស្ពឺ។