
លោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង មានលុយនិងខ្នងបង្អែកយ៉ាងរឹងមាំទើបហ៊ានឈូសឆាយដីគម្របព្រែឈើរបស់រដ្ឋរាប់រយហិតា ចំពោះអាជ្ញាធរ ជុំនាញពាក់ព័ន្ធស្ងាត់ដូចចោរលួចសេះ ចេញផ្សាយថ្ងៃអង្គារ៍ ទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ លោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង និងលោក បូ ម៉េងទ្រី
ជាអភិបាលស្រុកជីក្រែង លោក យុន ប្រុស ជាមេឃុំល្វែងឬស្សី
មហាជនដាក់ការសង្ស័យថាបីនាក់នៅក្នុងរូបភាពនេះព្រមទាំងជំនាញរដ្ឋបាលព្រៃឈើដែលមានឈ្មោះលោកហុង ដា ម្នាក់ទៀត
កំពុងតែចូលរួមអាហារបីពេលជាមួយថៅកែភ្លើងដែលមានឈ្មោះគង់ វុន បើគិតទៅដីព្រៃនៅតំបន់ឃុំល្វែងឬស្សីរាប់ពាន់ហិចតាទាំងថ្មី ទាំងចាស់ គឺជាដីរបស់ថៅកែភ្លើងនៅស្រុកជីក្រែងទាំងអស់ ប្រជាពលរដ្ឋបានអះអាងថាសង្ស័យតែមានជាប់ពាក់ព័ន្ធដីគម្របព្រៃរបស់រដ្ឋជាច្រើនហិចតា ជាក់ស្ដែងដីដែលឈូសឆាយថ្មីៗនេះគឺនៅចំណុចខាងក្រោយភូមិកកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
លោក យុន ប្រុស មេឃុំល្វែងឬស្សី នៅពេលដែលអ្នកសារព័ត៌មានយើងតេទៅសួរនាំធ្វើបទសម្ភាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី 2 កុម្ភៈឆ្នាំ 2024 នេះ លោកបានឆ្លើយថាមិនទាន់ដឹងទេចាំឱ្យក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងហើយបានឆ្លើយតបមកអ្នកសារព័ត៌មានយើងវិញ តាំងពីព្រឹករហូតមកដល់ម៉ោងសូន្យគឺមិនមានការឆ្លើយតបសោះឡើយ។
រីឯលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកបានឆ្លើយតបជាមួយអ្នកសារព័ត៌មានយើងតាមរយៈទូរស័ព្ទថា ដីដែលលោក គង់ វុន កំពុងតែធ្វើការឈូសឆាយនោះគឺលោកបានទិញពីប្រជាពលរដ្ឋដែលអាស្រ័យផលជាយូរឆ្នាំមកហើយ ។
រីឯមតិមហាជនវិញដីដែលលោក គង់ វុនកំពុងតែធ្វើការឈូសឆាយនោះគឺទិញពីប្រជាពលរដ្ឋភាគតិចណាស់សំខាន់គឺអាចទិញពីក្រុមហ៊ុនរបស់បារាំងមកវិញ ព្រោះដីរាប់រយហិចតាឯណោះ។
ជាចុងក្រោយនេះប្រជាពលរដ្ឋក៏ដូចជាមហាជនសូមសំណូមពរទៅឯកឧត្តមប្រាក់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបមេត្តាដាក់ជំនាញនិងបង្កើតក្រុមការងារចុះត្រួតពិនិត្យទៅលើផ្ទៃដីដែលលោក គង់ វុន កំពុងតែធ្វើការឈួសឆាយនៅចំណុចភូមិឃុំខាងលើនេះផងទាន៕មានត