កិច្ចប្រជុំពេញអង្គលើកទី១ គណ:កម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារអន្តរជាតិទូទាំងប្រទេស ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៤​ លោក​ ង៉ូវ​ សេងកាក់​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ គណ:កម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារអន្តរជាតិទូទាំងប្រទេស ក្រោមអធិបតីភាព​ ឯកឧត្តម​ សុខ​ សូកេន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ដោយមានការចូលរួមពី​ ឯកឧត្តមរដ្ឋលេខាធិការ​ និងឯកឧត្តម​ លោកជំទាវ​ អមដំណេីររដ្ឋមន្រ្តី នៅក្រសួងទេសចរណ៍។

កិច្ចប្រជុំពេញអង្គលើកទី១ គណ:កម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារអន្តរជាតិទូទាំងប្រទេស​ ដើម្បីពិនិត្យលេីស្ថានភាពទេសចរណ៍លេីពិភពលោក​ ស្ថានភាពទេសចរណ៍នៅប្រទេសកម្ពុជា​ ការសម្របសម្រួលធ្វេីដំណេីររបស់ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា​ ជាពិសេសមកទស្សនាក្នុងខេត្តសៀមរា​ប​ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម​ ដំណោះស្រាយ​ និងទិសដៅសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ទៀត៕