តើលោក គង់ វុន ថៅកែភ្លើងស្រុកជីក្រែងមានអំណាចធំជាងអភិបាលខេត្តសៀមរាបមេនឬបានជាហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃបម្រុងទុករបស់រដ្ឋរាប់រយហិចតាបានយ៉ាងរលូនបែបនេះ ចេញផ្សាយថ្ងៃសៅរ៍ ទី១៧ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ តើលោកគង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង ខេត្តសៀមរាប មានខ្នងធំប៉ុណ្ណាទៅ បានធ្វើសកម្មភាពឈូសឆាយដីព្រៃបម្រុងទុករបស់រដ្ឋរាប់ហិចតាជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំនៅក្នុងភូមិសាស្ត្រឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប សព្វថ្ងៃនេះកំពុងតែយកជើងកាងដីដើម្បីឲ្យគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយប្រើសុទ្ធតែអាយគូមទំនាក់ទំនងគ្នាយាមផ្លូវ សូម្បីតែលោកអភិបាលខេត្តសៀមរាបឯកឧត្តមប្រាក់ សុភ័ណ្ឌ អ្នកសារព័ត៌មានជាច្រើនអង្គភាពបានខលទូរស័ព្ទរាយការណ៍ជូនឯកឧត្តម អំពីសកម្មភាពឈូសឆាយដីនៅក្នុងឃុំល្វែងឬស្សី ឯកឧត្តមមិនលើកទូរស័ព្ទហើយព្រមទាំងមិនមើលតេលេក្រាមថែមទៀត ។
ករណីខាងលើនេះមហាជនទូទៅនៅក្នុងខេត្តសៀមរាបសូមគោរពរាយការណ៍ជូនសម្ដេចបវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចមើលក្រុមថៅកែភ្លើងនិងអាជ្ញាធរដែនដីកំពុងតែបើកភ្លើងខៀវនិងឃុបឃិតគ្នាជាមួយមេឈ្មួញមានលុយមានអំណាចឈូសឆាយដីគម្របព្រៃរបស់រដ្ឋដែលត្រូវបម្រុងទុក នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាបផងទាន៕មានត