ព្រៃលិចទឹកធនធានធម្មជាតិត្រូវបានមេឈ្មួញកាប់បំផ្លាញយកទៅដាក់សម្រាសរាប់ពាន់ដុំនៅភូមិពាមឆ្កោកស្រុកជល់គីរីជិតរលាយហើយដោយបើកភ្លើងខៀវពីសំណាក់អាជ្ញាធរជាប់ពាក់ព័ន្ធ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពង់ឆ្នាំង ចាប់ផ្ដើម ហ៊ុំព័ទ្ធចាប់ត្រីហើយ ព្រោះអីថ្នាក់ខេត្តមិនហ៊ានបង្ក្រាបទេជារៀងរាល់ឆ្នាំដែលបានកើតឡើងហើយក៏មានឈ្មួញទិញត្រីអ្នកផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីបំផ្លាញធនធានធម្មជាតិកាប់ព្រៃលិចទឹក យកទៅដាក់សម្រាស រាប់ពាន់ដុំគិតតែចំនួន.៣.ស្រុកផង.។

ចាប់ពីដើមខែកុម្ភៈឆ្នាំ 2024 នេះ សកម្មភាពចាប់ផ្ដើមពីរភូមិពាមឆ្កោកស្រុកជល់គីរី រហូតមកដល់ក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង សំរោងសែន ប្រឡាយមាស អន្លង់កញ្ចុះ ។

មេឈ្មួញដែលឈរជើងទិញត្រីនិងផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងឲ្យជនខិលខូចប្រព្រឹត្តបទល្មើសកាប់ព្រៃលិចទឹកដាក់សម្រាសមានឈ្មោះដូចខាងក្រោម។

ទី.១.ឈ្មោះ សុក្រ សំបូរ រស់នៅភូមិទី.៧.ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំ ។

ទី.២.ឈ្មោះ ជ្រុយ.រស់ នៅខេត្តកំពង់ឆ្នាំង។

ទី.៣.ឈ្មោះ ផល្លា រស់នៅខេត្តកំពង់ឆ្នាំង។

ទី.៤.ឈ្មោះលីន រស់នៅខេត្តកំពង់ឆ្នាំង។

មេខ្លោងទាំងអស់នេះហើយដែលបានធ្វើឲ្យព្រៃលិចទឹកនៅក្នុងខេត្តកំពង់ឆ្នាំងរលាយអស់ ហើយក៏ជាមធ្យោបាយដោះស្រាយសេដ្ឋកិច្ចជូន លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។

ហើយក៏ជាមធ្យោបាយផ្ដល់សេដ្ឋកិច្ចជូនលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។

លោក តាក់ សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង។

ហើយជាចំណូលសេដ្ឋកិច្ចយ៉ាងច្រើនចេញពីមនុស្សចំនួនប៉ុន្មាននាក់ខាងលើនេះដែលជាមេខ្លោងផ្ដល់មធ្យោបាយឲ្យជនខិលខូចកាប់បំផ្លាញព្រៃលិចទឹកគ្រប់រដូវ។