ចប់ហើយស្រុកជីក្រែងអើយ រឿងចាស់មិនទាន់ចប់ផងចូលរឿងថ្មីស្រឡាងមួយទៀតដោយមេឈ្មួញលួចឃុបឃិតជាប្រព័ន្ធឈូសឆាយដីព្រៃរបស់រដ្ឋរាប់រយហិកតាចំណុចជំហរអំពិលនិងស្រែខ្សាច់ហើយខាងកើតប្រឡាយ បែជាអាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើធ្វើមិនដឹងមិនឮសង្ស័យត្រូវថ្នាំសណ្តំដេកលក់អស់ហើយ ចេញផ្សាយថ្ងៃអង្គារ៍ ទី២០ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ ឡុង ពិសិទ្ធ

ខេត្តសៀមរាប ÷ មួយរយះនេះគេសង្កេតឃើញទឹកដីស្រុកជីក្រែងខេត្តសៀមរាបហាក់មានសន្ទុះក្នុងការបំភ្លេចបំផ្លាញព្រៃឈើធនធានធម្មជាតិអភិរក្សជុំរកសត្វព្រៃបឹងពែរបស់រដ្ឋស្ទើរគ្រប់ទីកន្លែងគួរឲ្យកត់សំគាល់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះដីព្រៃឈើអភិរក្សជុំរកសត្វព្រៃបឹងពែត្រូវបានមេឈ្មួញបានឃប់ឃិតជាប្រព័ន្ធធ្វើការលួចឈូសឆាយដីព្រៃឈើអភិរក្សបឹងពែជិតក្លាយជាវាលល្ហោដ្ឋានរយះពេលដ៏ខ្លីខាងមុខនេះ ។

ប្រជាពលរដ្ឋមានការងើយឆ្ងល់យ៉ាងខ្លាំងចំពោះលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដែលបានដាក់កូនចៅមន្រ្តីស្អុយគឺលោក ពៅ ជុំ ជាប្រធានស្នាក់ការបឹងពែដើម្បីការពារនិងថែរក្សាព្រៃឈើអភិរក្សជុំរកសត្វព្រៃបឹងពែឲ្យបានគង់វង្សតែផ្ទុយស្រឡះបែជាឃប់ឃិតជាមួយក្រុមឈ្មួញលួចធ្វើការឈូសឆាយព្រៃឈើនិងដុតបំផ្លាញចោលក្លាយជាវាលល្ហោដ្ឋានល្វឹងល្វើយរួចជាស្ថាពរនាពេលខាងមុខនេះបើមិនធ្វើការទប់ស្កាត់និងបង្រាបនោះទេ?ព្រៃឈើអភិរក្សបឹងពែច្បាស់ជារលាយសាបសូន្យជាក់ជាមិនខាន ។

តើលោក បូ ម៉េងទ្រី អភិបាលនៃគណះអភិបាលស្រុកជីក្រែងមានឆន្ទះក្នុងការទប់ស្កាត់និងបង្រាបឈ្មួញទុច្ចរិតដែលលួចឈូសឆាយដីព្រៃឈើអភិរក្សជុំរកសត្វព្រៃបឹងពែដែរឬយ៉ាងបានជាសង្ងំធ្វើមិនដឹងមិនឮដូច្នេះ។

មហាជនរងចាំមើលឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណះអភិបាលខេត្តសៀមរាប តើមានវិធានបែបណាក្នុងការដោះស្រាយជាមួយក្រុមឈ្មួញទុច្ចរិតលួចឈូសឆាយដីព្រៃឈើអភិរក្សជុំរកសត្វព្រៃបឹងពែដើម្បីផ្ដន់ទាទោសតាមច្បាប់៕