ចប់ហើយអ្នកបង្កើតបទល្មើសគឺលោក តាក់ សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដាក់ពង្រាយកូនចៅបួននាក់ឲ្យប្រព្រឹតបទល្មើសកាប់ព្រៃលិចទឹកធ្វើសម្រាសរាប់ពាន់ដុំបំផ្លាញសម្បត្តិធនធានមច្ឆាជាតិប្រមូលផលបែងចែកគ្នាយ៉ាងរំភើយ….! ចេញផ្សាយថ្ងៃពុធ ទី២១ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពង់ឆ្នាំង ÷ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងបានលើកឡើងថា បទល្មើសនេសាទដែលបានកើតឡើងនៅលើទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺនាយផ្នែករដ្ឋបាលរដ្ឋបាលជលផលផ្សារឆ្នាំងឈ្មោះលោក តាក់ សីហាក់ ជាអ្នកបង្កើត ។

ពលរដ្ឋបានបន្តទៀតថា ការបង្កើតបទល្មើស នេសាទខ្លួនឯងគ្រប់ទីកន្លែង ដើម្បីអោយឈ្មោះ សុខ ជ្រុយ ឈ្មោះផល្លា ឈ្មោះ លីន ឈ្មោះ សុក្រ សំបូរ ជាអ្នកអនុវត្តផ្ទាល់ យកផលប្រយោជន៍មកចែកគ្នា ក្នុងផលប្រយោជន៍ ដែលបានមកពី ការបំផ្លាញសម្បត្តិធនធានមច្ឆាជាតិ គឺបែងចែកមួយចំនួនធំ យកទៅជូនលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុកថាប្រមាញ់និងនេសាទ ។

ប្រជាពលរដ្ឋពិតជាមានការសោកស្ដាយ ព្រៃលិចទឹកនៅពេលដែលឃើញរងការកាប់រុករានដើមរាំងដើមតាអ៊ួធំៗ យកទៅជ្រុំធ្វើ
ជាសម្រាសរាប់ពាន់ដុំ ដើម្បីឲ្យត្រីចម្រុះចូលនៅរួចហើយចាប់ផ្ដើមហ៊ុំព័ទ្ធ ពីដើមខែកុម្ភៈមករហូត ក្នុងមួយរដូវចាប់ផ្ដើមហ៊ុំចំនួនពីរដង រួចហើយទៅកាប់ព្រៃលិចទឹកដក់ជាថ្មី។

មិនដឹងថា ឯកឧត្តម ពុំ សុីថា ប្រតិភូរាជរដ្ឋាភិបាលនិងជាប្រធានរដ្ឋបាលជលផល ដឹងហើយឬធ្វើមិនដឹង ឬមួយរងចាំតែបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលចេញបញ្ជាទើបមានចំណាប់ការ ៕