ទូកអួនដោយម៉ាស៉ិនធំៗនិងទូករុញស៉ិបកំពង់ធ្វើសកម្មយ៉ាងគគ្រឹកគ្រេងនៅចំណុចពាមបាងនិងបាឡតទឹកដីខេត្តកំពង់ធំ ចេញផ្សាយថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តកំពង់ធំ:
នៅថ្ងៃទី២២គម្ភ:២០២៤នេះប្រជាពលរដ្ឋរស់នៅតំបន់នោះបានរៀបរាប់អោយដឹងថាជារៀងរាល់ថ្ងៃពួគគាត់តែងតែឃើញទូកអួនដោយម៉ាស៉ិនធំៗជាច្រើនវង់កំពង់ធ្វើសកម្មយ៉ាងគគ្រឹកគ្រេងនៅចំណុចពាមបាងនិងបាឡតទឹកដីខេត្តកំពង់ធំធ្វើអោយដាច់មងរបស់ពួកគាត់គ្មានសល់ ។
ប្រជាពលរដ្ឋអ្នកនេសាទជាលក្ខណ:គ្រួសារបានអោយដឹងតាមរយ:ទូរសព្ទថា ជារៀងរាល់ថ្ងៃពួគគាត់ឃើញតែក្រុមទូកអូសអួនម៉ាស៉ិនធំៗធ្វើសកម្មភាពរាល់ថ្ងៃដោយមិនញញើតសមត្ថកិច្ចណាឡើយនៅចំណុចពាមបាងនិងបាឡតទឹកដីឃុំពាមបាងខេត្តកំពង់ធំរួមនិងទូករុញស៉ិបផងដែរ ។
ប្រភពពីប្រជាពលរដ្ឋជាអ្នកនេសាទជាលក្ខណ:បានអោយដឹងបន្ថែមទៀតថា ទូកអូសអួនដោយម៉ាស៉ីនធំៗគឺចេញមកពីកំពង់ហ្កួងស្រុកក្រគខេត្តពោធិសាត់ចេញទៅធ្វើសកម្មនៅចំណុចខាងលើនេះជាជនជាតិវៀតណាមមានឈ្មោះ យ៉ាវ.តាំ.ថាណ.ស្រាយនិងសៅហុងហើយក្រុមនេះមិនដឹងថាចេះវេទមន្តអីធ្វើអោយសមត្ថកិច្ចនៅទីនោះមើលមិនឃើញទាល់តែសោះ ។
ពាក់ព័ន្ធនិងករណីខាងលើប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម.ថ្នាក់ជាតិជាពិសេសគឺមន្រ្តីដែលប្រចាំការនៅទីនោះនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំសូមអស់លោកមេត្តាចាត់មានវិធានការយ៉ាងមុើងម៉ាត់បំផុតចំពោះទូកអូសអួនដោយម៉ាស៉ិនធំៗនិងទូករុញស៉ិបនៅតំបន់ខាងលើនេះខណ:ក្រុមនេះមិនញញើតអនុសាន៍របស់សម្តេចមហាវធបតីហ៊ុនម៉ាណែតទំនងមានខ្នងពីក្រោយនៃបទល្មើសខាងលើនេះ ៕