(គេហទំព័រពន្លឺខ្មែរអមតៈ)លោក តន ថៅកែបនល្បែងខុសច្បាប់ ដ៍ធំសម្បើមម្នាក់នេះ មានខ្នងបង្អែកធំប៉ុណ្ណា?បានជាបើកលេងបានរលួន ក្នុងគ្រាជំងឺកូវិដ ១៩ កំពុងវាយលុកកម្ពជា

ចេញផ្សាយថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

រតន:គីរី ÷ ក្នុងគ្រាកម្ពុជា កំពុងមានការរើករាលដាលជំងឺកូវិត១៩ ហើយត្រូវបាន រឹតបន្តឹង បិទខ្ទុប់ និងអនុវត្តន៍នូវវិធាន ៣កុំ ៣ការពារ ដើម្បីការពារការរើករាលដាលនៅជំងឺកូវិត១៩ ដ៍កាសាហាវ ដែលដាក់ចេញដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលនោះ ក៍គេសង្កេតឃើញថា បនល្បែងសុីសង របស់ លោក តន នៅតែបើកលេងបានជាធម្មតា។

តែទោះជាយ៉ាងដូច្នេះក៍ដោយ ក៍មហាជននៅក្នុងខេត្តរតនគីរី លោកសង្កេតឃើញថា ទីតាំងបនល្បែងដ៍ធំសម្បើម១កន្លែង ដែល មានល្បែងចំរុះ ដូចជា បញ្ជួលមាន់ អាប៉ោង យូគី ។ល។នៅលើ ភ្នុំយោល ក្នុងក្រុងបានលុង ដែលគេស្គាល់ថា មាន ឈ្មោះ តន ជាអ្នក មើលការខុសត្រូវ (ថៅកែ)នោះ ប្រហែលជាមានអំណាចឬអ្នកធំណាម្នាក់នៅពីក្រោយខ្នងហើយមើលទៅ បានជាមិនដែលមានសម្ថកិច្ចណាម្នាក់ហ៊ានក្អកសោះឡេឺយ។

ប្រជាពលរដ្ឌ លោកមានការងឺងឆ្ងល់ថា បើល្បែងសុីសង បើកលេងយ៉ាងគគ្រឹគគគ្រេងដូចនេះ តើសុវត្ថភាព ភូមិ ឃុំ ទាំង៩ចំណុច របស់រាជរដ្ឌាភិបាល នោះតើគឹតយ៉ាងណា? ឬក៍មានបិទនៅតែមុខជញ្ជាំប៉ុស្ថិ៍ និងសាលាឃុំ តែប៉ុណ្ណោះ? ហើយហេតុអ្វីបានជា លោក តន បើកលេងល្បែង ក្នុងគ្រាកម្ពុជាកំពុងឆ្លងជំងឺកូវិដ១៩ ដ៍សាហាវនេះបាន? ដោយមានការ ប្រមូលផ្តុំគ្នារាប់រយនាក់ ផ្ទុយនិងបំរាម របស់ រាជរដ្ឌាភិបាលដែលកំពុងប្រយុទ្ធប្រឆាំងនិងការរើករាលដាលនូវជំងឺកូវិដ១៩ ។

មហាជនសំណូមពរ ឯកឩត្តម ថង សាវុន អភិបានខេត្តរតនគីរី មេត្តាចុះពិនិត្យ និងបង្ក្រាប ទីតាំងបនល្បែង ខាងលើ របស់ ឈ្មោះ តន នេះផងទាន!។នៅមានត