តើរឿងក្រុមឈ្មួញអូសយ៉ាំងកាវនេះពិតឬក៏មិនពិតសូមសមត្ថកិច្ចជំនាញនិងអាជ្ញាធរពាក់ព័ន្ធជាពិសេសប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផលមេត្តាជួយបកស្រាយផងទាន ចេញផ្សាយថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពង់ធំ ÷ កន្លងមកសមត្ថកិច្ច ក៏ដូចជាអ្នកសារពត៌មាន បានចុះទៅឃើញ កាណូតខ្នាតធំៗ 10ម កាណូតឈើ ដែលចេញមកពីឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងចេញពីកំពង់ហ្លួង ស្រុកក្រគរខេត្តពោធិ៍សាត់ ជាច្រើនគ្រឿង។

មកធ្វើសកម្មភាពកាវលៀសនៅ ភូមិសាស្រ្ត កោះតាប្ប ប្រលិចឈើកែង មុខបាឡត កំពង់លួងជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ នៅពេលអ្នកសារពត៌មានឬសមត្ថកិច្ចទៅសួរនាំ ក្រុមទូកកាវលៀស ទាំងនោះ បានឆ្លើយថា អាជ្ញាធរខេត្តកំពង់ឆ្នាំបានប្រាប់ពួកគាត់ថា ក្រៅពីតំបន់អភិរក្ស ពួកគាត់មានសិទ្ធរកកន្លែងណាក៏បានដែរ ។

បើមានសមត្តកិច្ចនឹង អ្នកសារពត៌មាន ណាមកថតឬមកចាប់ ប្រាប់ថាអោយថតរូប(អ្នកដែលមកចាប់នឹងអ្នកសារពត៌មានទាំងនោះយកទៅអោយ) អាជ្ញាធរខេត្តកំពង់ឆ្នាំង ឬឱ្យទៅប្រតិភូជលផល ប្រជាពលរដ្ឋដែលធ្លាប់មានការដកពិសោធន៍នៅក្នុងការនេសាទត្រីបើសិនជាបណ្ដែត បណ្ដោយដូចសព្វថ្ងៃនេះទូកដែលកាវលៀសសុទ្ធតែម៉ាស៊ីនធំៗរាប់សិបគ្រឿងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តើមច្ឆាចម្រុះរស់នៅនិងបាតដី វាអាចប៉ះពាល់ធ្ងន់ធ្ងរណាស់ ទឹក កកខ្វក់ដោយសារតែក្រុមធ្វើសកម្មភាពកាវលៀស បើគិតទៅមច្ឆាចម្រុះដែលរស់នៅពងកូននិងបាតដីជាច្រើនប្រភេទដែរ មិនគួរណាឯកឧត្តមពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផលអនុញ្ញាតឲ្យក្រុមការលៀសធ្វើសកម្មភាពដូចព្យុះភ្លៀងនៅលើលំហបឹងទន្លេសាបសោះឡើយ៕