(គេហទំព័រពន្លឺខ្មែរអមត:)សមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ២នាក់លួចស្រាបៀ៦ និងធុងបាស់១គ្រឿង ជាប់ខ្នោះបានសម្រេច

ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ខេត្តកណ្តាល: ជនសង្ស័យ២នាក់លួចស្រាបៀ និងធុងបាស់១គ្រឿង ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ឃាត់បាន កើតហេតុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៣និង២០នាទីទាបភ្លឺ​ នៅចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០១ នាក់ ឈ្មោះ វង្ស សីលា ភេទស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ ០៣ នាក់ប្រុស ១-ឈ្មោះ សាំង សុផាត ហៅស៊ីមពី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
២-ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៣-ឈ្មោះ តូនី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន) ។

សម្ភារៈបាត់បង់៖ ធុងបាស់ម៉ាកBooM ចំនួនមួយ ពណ៌ខ្មៅ
-ស្រាបៀចំនួន០៦កេស ក្នុងនោះមានស្រាបៀGANZBERG ចំនួន០៤កេសនិងស្រាបៀCAMBODIA ចំនួន០២កេស។

វត្ថុតាងចាប់យករួមមាន៖
-ធុងបាស់ម៉ាកBooM ចំនួនមួយ ពណ៌ខ្មៅ ។
-ស្រាបៀចំនួន០៦កេះ ក្នុងនោះមានស្រាបៀGANZBERG ចំនួន០៤កេះ និងស្រាបៀCAMBODIA ចំនួន០២កេះ (យកបានមកវិញ)។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា: នៅមុនពេលកើតហេតុជនរងគ្រោះបានជួលតូបនៅចំណុចកើតហេតុ ដើម្បីដាក់លក់ភេសជ្ជះគ្រប់មុខ។ ដោយសារមានជម្ងឺកូវីដ១៩កើនឡើងច្រើនពេកជនរងគ្រោះបានបិទតូបខានលក់មួយរយៈពេលសិន។ រហូតដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី ជនរងគ្រោះបានជិះមូតូទៅមើលតូបស្រាប់តែឃើញទ្វារតូបចំហរ ទើបចូលមើលក៏ឃើញមានបាត់ស្រាបៀចំនួន៣០កេស និងធុងបាស់ម៉ាកBooM ចំនួន០១ បន្ទាប់មកទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចប៉ុស្ដិ៍។ ក្រោយពីទទួលពាក្យបណ្ដឹងរួចហើយកម្លាំងប៉ុស្ដិ៍ពើក និងកម្លាំងជំនាញ ចុះស្រាវជ្រាវស្វែងរកមុខសញ្ញា រហូតដល់ថ្ងៃទី២៧ខែឆ្នាំដដែល ទើបកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់រួមនឹងវត្ថុតាងបាន។

-តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សាំង សុផាត បានសារភាពថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពគាស់ទ្វារតូបរបស់ជនរងគ្រោះហើយលួចបានស្រាបៀចំនួន៣០កេស និងធុងបាស់ចំនួនមួយ ពេលលួចបានហើយខ្លួនយកទៅលក់ខ្លះដើម្បីបានលុយទិញថ្នាំញៀនជក់។

ចំពោះជនសង្ស័យជាមុខសញ្ញាប្រើប្រាស់សារធាតុញៀននៅក្នុងមូលដ្ឋាន មាននៅក្នុងបញ្ជីគ្រប់គ្រង។
-ចំពោះករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។ ដោយ:ពន្លឺខ្មែរអមត: