(គេហទំព័រពន្លឺខ្មែរអមត:)កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក សហការជាមួយកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនជនសង្ស័យចំនួន០៤នាក់ទៅកាន់សាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់

ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ខេត្តស្វាយរៀង ៖ ជនសង្ស័យចំនួន០៤នាក់ ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយវត្ថុតាងថ្នាំញៀននិងឧបករណ៍សំភារះមួយចំនួនទៀត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក សហការជាមួយកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តនិងការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង៧.៥០នាទីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុករមាសហែក សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំមុខដា ឃុំត្រពាំងស្តៅ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើកដោយបានឃាត់ខ្លួនមុខសញ្ញាជាបន្តបន្ទាប់ចំនួន០៤នាក់រួមមាន:
១.ឈ្មោះ ភា រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក
២.ឈ្មោះ មុី ថេន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទូលសុក្រំ ឃុំត្រពាំងស្តៅ ស្រុករមាសហែក
៣. ឈ្មោះ រ៉ន សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក
៤.ឈ្មោះ ភាង វិឆ្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ព្រមទាំងចាប់យកវត្ថុតាងរួមមាន:
– ម្សៅក្រាមសថ្លាជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៤៣ កញ្ចប់
– ទូរសព្ទ័ដៃ ០៤គ្រឿង
– ម៉ូតូ ០២គ្រឿង
– អាវុធឆ្នៃ ០១ ដើម
– ដាវ ០១ ដើម ព្រមទាំងឧបករណ៍សំភារះមួយចំនួនទៀត។ដោយ:ពន្លឺខ្មែរអមត: