(គេហទំព័រពន្លឺខ្មែរអមត:)លោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើជំនាញខាងប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើ​ខុសច្បាប់

ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ប្រភព ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា

បច្ចុប្បន្នព្រៃព្រះរកា​ និងព្រៃឡង់ខេត្តព្រះវិហារ កំពុងប្រឈមនឹងសេចក្តីវិនាស​ ព្រោះឈ្មួញជាច្រើននាក់នៅតែអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ យ៉ាងរលូន។
ជាក់ស្តែងមួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ចែស្រី ធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ​ ចូលទៅខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង

ហើយលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង សម្ងំទទួលផលប្រយោជន៍។
ប្រភពស្និទ្ធនឹងលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ករណីឈ្មួញឈ្មោះ ចែស្រី កំពុងដឹកជញ្ជូនឈើពីស្រុកជ័យសែន និងស្រុកត្បែងមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ គឺមានការបើកដៃពីលោក ស៊ុំ ស៊ីវុត្ថា​ ដែលកំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ។

ប្រភពបានឲ្យដឹងទៀតថា​ ការដែលលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីសំណាក់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ​ក្នុងស្រុករវៀង បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ បានឡើយ។ ទាល់តែមានកា​របើកដៃពីលោក ស៊ុំ ស៊ីវុត្ថា​ ទើបឈ្មួញឈ្មោះ ចែស្រី អាចដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា​ ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាង​រលូន។ ទន្ទឹមនឹងនេះលោក ពឹង ទ្រីដា​​ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ​បណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។នៅមានត